ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​ធ្នូ 25, 2019

ឯកឧត្តម ចឺយ វិចិត្ត ឯកអគ្គរាជទូតកម្ពុជាប្រចាំម៉ាឡេស៊ី សួរសុខទុក្ខពលរដ្ឋខ្មែរដែលកំពុងជាប់ឃុំនៅពន្ធនាគារក្នុងប្រទេសម៉ាឡេស៊ី

នៅថ្ងៃទី២៤  ខែធ្នូ  ឆ្នាំ ២០១៩  ឯកឧត្តម ចឺយ វិចិត្ត​  ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី និងទីប្រឹក្សាទទួលបន្ទុកពលករ រួមដំណើរដោយតំណាងមកពីអង្គការសម្ព័ន្ធចាប់ដៃ  បានអញ្ជើញទៅសួរសុខទុក្ខស្រ្តីខ្មែរ២រូប ដែលកំពុងជាប់ឃុំពីបទស្នាក់នៅ និងធ្វើការដោយខុសច្បាប់ នៅពន្ធនាគារ Alor Setar នៅក្នុងរដ្ឋ Kedah ដែលមានចម្ងាយប្រមាណ ៦០០ គីឡូម៉ែត្រពីទីក្រុងគូឡាឡាំពួ។

នៅថ្ងៃដដែលនេះផងដែរ ក្រុមការងារស្ថានទូត  ក៏បានចុះសួរសុខទុក្ខពលករកំពុងជាប់ឃុំនៅពន្ធនាគារ Seremban នៃរដ្ឋ Negri Sembilan ដែលមានចម្ងាយប្រហែល៦៥គីឡូម៉ែត្រពីទីក្រុងគូឡាឡាំពួ។