ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​មករា 12, 2020

ស្ថានទូតកម្ពុជាប្រចាំម៉ាឡេស៊ី ប្រារព្ធខួបអនុស្សាវរីយ៍លើកទី ៤១ នៃទិវាជ័យជម្នះ ៧ មករា

នៅថ្ងៃទី១២  ខែមករា ឆ្នាំ ២០២០  ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី  បានប្រារព្វខួបអនុស្សាវរីយ៍លើកទី ៤១ នៃទិវាជ័យជម្នះ ៧ មករា (០៧.០១.១៩៧៩-០៧.០១.២០២០) ដោយមានការចូលរួមពីប្រជាពលរដ្ឋ និស្សិត និងពលករខ្មែរនៅម៉ាឡេស៊ី ប្រមាណ១០០ នាក់។

ក្នុងឱកាសនោះ ឯកឧត្តម ចឺយ វិចិត្ត ឯកអគ្គរាជទូត បានផ្សព្វផ្សាយពីសុន្ទរកថារបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានថ្លែងក្នុងពិធីមីទ្ទីងរំលឹកខួបលើកទី៤១នៃទិវា
ជ័យជម្នះ៧ មករា ជូនអង្គពិធីឱ្យបានយល់ដឹងអំពីអត្ថន័យដ៏ធំធេងនៃទិវាជ័យជម្នះ ៧ មករា ព្រមទាំងសមិទ្ធផលលើគ្រប់វិស័យ ដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបានក្នុងរយៈពេល៤១ឆ្នាំមកនេះ។