ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​មករា 12, 2020

ស្ថានទូតកម្ពុជាប្រចាំវៀតណាម ប្រារព្ធខួបអនុស្សាវរីយ៍លើកទី ៤១ នៃទិវាជ័យជម្នះ ៧ មករា

នៅថ្ងៃទី១២  ខែមករា ឆ្នាំ ២០២០  ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម  បានប្រារព្វខួបអនុស្សាវរីយ៍លើកទី ៤១ នៃទិវាជ័យជម្នះ ៧ មករា (០៧. ០១.១៩៧៩-០៧.០១.២០២០) ដោយមានអ្នកចូលរួមប្រមាណ១៦០នាក់ ក្នុងនោះមានសិក្ខាកាមយោធា នគរបាល និងនិស្សិត ព្រមទាំងមានការចូលរួមជាភ្ញៀវកិត្តិយសរបស់ លោកជំទាវ Nguyen Phuong Nga ប្រធានសហព័ន្ធមិត្តភាពវៀតណាម (Vietnam Union Friendship Organization- VUFO)។

ក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូត បានអានផ្សព្វផ្សាយសុន្ទរកថាសម្តេចតេជោនាយករដ្ឋមន្ត្រី ប្រធាគណបក្សប្រជាជនកម្ពុជា ដែលបានថ្លែងក្នុងពិធីមីទ្ទីងរំលឹកខួបលើកទី៤១នៃទិវាជ័យជម្នះ៧ មករា ជូនអង្គពិធី ឱ្យបានយល់ដឹងអំពីអត្ថន័យដ៏ធំធេងនៃទិវាជ័យជម្នះ ៧ មករា ព្រមទាំងសមិទ្ធផលលើគ្រប់វិស័យ ដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបានក្នុងរយៈពេល៤១ ឆ្នាំមកនេះ។