ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​មករា 12, 2020

ឯកឧត្តម ឈូក ប៊ុណ្ណា ឯកអគ្គរាជទូតប្រចាំមីយ៉ាន់ម៉ា ចូលរួមកម្មវិធី «The First Students Festival 2020» នៅសាកលវិទ្យាល័យយ៉ាងហ្គូន

នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ឈូក ប៊ុណ្ណា ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាកម្ពុជា ប្រចាំសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានចូលរួមកម្មវិធី «The First Students Festival 2020» នៅសាកលវិទ្យាល័យយ៉ាងហ្គូន នៅទីក្រុងយ៉ាងហ្គូន។ កម្មវិធីនេះ មានការចូលរួមពីសិស្សានុសិស្ស ជាង ១,០០០ នាក់ ពីសាលារៀនឯកជននានានៅទីក្រុងយ៉ាងហ្គូន។ ស្ថានទូតកម្ពុជា និងគណៈកម្មាធិការរៀបចំកម្មវិធី បានរៀបចំស្តង់ប្រទេសកម្ពុជា សម្រាប់ដាក់បង្ហាញដល់សិស្សានុសិស្ស (ពីថ្នាក់ទី ៧ ដល់ទី ៩) ដើម្បីចូលទស្សនាសិក្សា និងស្វែងយល់ព័ត៌មានជាមូលដ្ឋាន ស្តីពីប្រទេសកម្ពុជា។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ឈូក ប៊ុណ្ណា បានស្វាគមន៍ឯកឧត្តមបណ្ឌិត Myo Thein Gyi រដ្ឋមន្ត្រីក្រសួងអប់រំ  និងឥស្សរជនដទៃទៀតរបស់មីយ៉ាន់ម៉ា ដែលបានមកទស្សនាស្តង់របស់ប្រទេសកម្ពុជា។