ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​មករា 11, 2020

ស្ថានទូតកម្ពុជាប្រចាំចក្រភពអង់គ្លេស ប្រារព្ធខួបអនុស្សាវរីយ៍លើកទី ៤១ នៃទិវាជ័យជម្នះ ៧ មករា

នៅថ្ងៃទី១១  ខែមករា ឆ្នាំ២០២០  ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំចក្រភពអង់គ្លេស បានប្រារព្វខួបអនុស្សាវរីយ៍លើកទី៤១នៃទិវាជ័យជម្នះ ៧ មករា (០៧. ០១.១៩៧៩-០៧.០១.២០២០) ដោយមានការចូលរួមពីប្រជាពលរដ្ឋ និងសិស្ស-និស្សិតខ្មែរ ប្រមាណ៥០នាក់។

ក្នុងឱកាសនោះ លោកជំទាវ សឿង រដ្ឋចាវី ឯកអគ្គរាជទូត បានថ្លែងពន្យល់ប្រាប់ពីអត្ថន័យនៃទិវាជ័យជម្នះ ៧ មករា និងសមិទ្ធផលលើគ្រប់វិស័យ ដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបានក្នុងរយៈពេល៤១ ឆ្នាំមកនេះ។