ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​មករា 13, 2020

ឯកឧត្តម ហុក សុភា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសប៊្រុយណេ ជួបឯកអគ្គរាជទូតជប៉ុន

នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០  ឯកឧត្តម ហុក សុភា ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសប្រ៊ុយណេ ដារូស្សាឡាម  បានចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម អៃជី កាវ៉ាម៉ូតុ (Kawamoto Eiji ) ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសប្រ៊ុយណេ។

ក្នុងជំនួបសម្តែងការគួរសមនេះ ឯកឧត្តម ហុក សុភា បានសម្តែងនូវអំណរគុណដ៏ជ្រាលជ្រៅចំពោះប្រជាជន និងរដ្ឋាភិបាលជប៉ុន ដែលបានជួយលើគ្រប់វិស័យក្នុងការស្តារ និងកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ស្ពាន ថ្នល់ សាលារៀន និងការបណ្តុះបណ្តាលធនធានមនុស្សដល់កម្ពុជា។ ឯកឧត្តម ហុក សុភា បានបន្តថា ជំនួយដ៏មានតំលៃទាំងនេះ បាននិងកំពុងរួមចំណែកយ៉ាងសកម្មដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជា និងបានរួមចំណែកយ៉ាងសំខាន់ដល់ការជំរុញសេដ្ឋកិច្ចកម្ពុជាអោយទទួលបានកំណើនជាង៧% ជារៀងរាល់ឆ្នាំ ក្នុងរយៈកាលជាង២ទស្សវត្សមកនេះ។ ឯកឧត្តមក៏បានជម្រាបសមភាគីជប៉ុនផងដែរពីការស្វាគមន៍វិនិយោគទុនបរទេសមកកម្ពុជា និងផ្តល់ឱកាសវិនិយោគដោយស្មើភាពគ្នា។