ដំណឹង

  • ខែ​មករា 22, 2020

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបនិងពិភាក្សាការងារ ជាមួយគណៈប្រតិភូសមាជិកសភាសហរដ្ឋអាមេរិក

រសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ នៅទីស្តីការក្រសួង ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបនិងពិភាក្សាការងារជាមួយសមាជិកសភាសហរដ្ឋអាមេរិកចំនួន៣រូប រួមមានលោក Seth Wilbur Moulton (សមាជិកគណៈកម្មាធិការកិច្ចការយោធា) លោក James Edward Banks (សមាជិកគណៈកម្មាធិការកិច្ចការយោធា) និងលោក Ronald Gene Estes (សមាជិកគណៈកម្មាធិការត្រួតពិនិត្យ និងផ្តល់អនុសាសន៍លើថវិកាជាតិ) ។

លទ្ធផលនៃជំនួប៖ https://www.mfaic.gov.kh/km/site/detail/40089