ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​មករា 22, 2020

លោកជំទាវ ទូច សុផារត្ន ឯកអគ្គរាជទូតកម្ពុជាប្រចាំអាល្លឺម៉ង់ រៀបចំកិច្ចប្រជុំបូកសរុបការងារ និងពិធីផ្ទេរតំណែងជាប្រធានគណៈកម្មាធិការអាស៊ាន-ប៊ែរឡាំង

នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ លោកជំទាវ ទូច សុផារត្ន ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងជាប្រធានគណៈកម្មាធិការអាស៊ាន-ប៊ែរឡាំង បានរៀបចំកិច្ចប្រជុំ​បូកសរុបការងារ និងពិធីផ្ទេរតំណែងជាប្រធានគណៈកម្មាធិការអាស៊ាន-ប៊ែរឡាំង។ កម្ពុជាបានបញ្ចប់អាណត្តិ៦ខែជាប្រធាននៃគណៈកម្មាធិការអាស៊ាន-ប៊ែរឡាំងដោយជោគជ័យ និងបានផ្ទេរតំណែងប្រធានគណៈកម្មាធិការនេះ ជូនឯកឧត្តម Arif Havas Oegroseno  ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំអាល្លឺម៉ង់ ដើម្បីធ្វើជាប្រធានបន្តវេន។ កិច្ចប្រជុំក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងអាល្លឺម៉ង់លើវិស័យជាច្រើនដូចជា ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍  ។ល។