ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​មករា 23, 2020

ឯកឧត្តម កែ សុវណ្ណ ឯកអគ្គរាជទូត តំណាងអចិន្រ្តៃយ៍កម្ពុជាប្រចាំអ.ស.ប នៅទីក្រុងញូវយ៉ក ចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួមស្ដីពីការបង្កើតទំនាក់ទំនងការទូត

នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ឯកឧត្តម កែ សុវណ្ណ ឯកអគ្គរាជទូត តំណាង​អចិន្រ្តៃយ៍​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប) នៅទីក្រុងញូវយ៉ក និងឯកឧត្តម អាដូនៀ អាយីប៊ែ ឯកអគ្គរាជទូត តំណាងអចិន្ត្រៃយ៍នៃសាធារណរដ្ឋអ៊ូហ្គង់ដាប្រចាំអ.ស.ប. បានចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួមស្ដីពី ការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋអ៊ូហ្គង់ដា ក្នុងគោលបំណងលើកកម្ពស់ និងពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។