ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​មករា 23, 2020

ឯកឧត្តម ហ៊ុន ហាន ឯកអគ្គរាជទូតកម្ពុជាប្រចាំរដ្ឋកូវ៉ែត ជួបសំដែងការគួរសមជាមួយរដ្ឋមន្រី្តការបរទេសកូវ៉ែត

នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ហ៊ុន ហាន ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំរដ្ឋកូវ៉ែត រួមជាមួយឯកអគ្គរាជ/រដ្ឋទូតបរទេស និងអង្គការអន្តរជាតិចំនួន ១៣៥ ប្រចាំរដ្ឋកូវ៉ែត ត្រូវបានឯកឧត្តមបណិ្ឌត Sheikh Ahmed Nasser Al-Mohammed Al-Ahmed Al-Jaber Al-Sabah រដ្ឋមន្រី្តការបរទេសកូវ៉ែត អនុញ្ញាតអោយចូលជួបណែនាំខ្លួន និងសំដែងការគួរសមម្នាក់ម្តងៗ ក្នុងឱកាសឆាំ្នថី្មឆាំ្ន២០២០ នៅទីស្តីការក្រសួងការបរទេសកូវ៉ែត។