ដំណឹង

  • ខែ​មករា 31, 2020

សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធី បិទសន្និបាតបូកសរុបលទ្ធផល ការងារឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០

នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធី បិទសន្និបាតបូកសរុបលទ្ធផល ការងារឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅវិមានសន្តិភាព ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការរបស់ក្រសួង ឯកអគ្គរាជទូត/តំណាងអចិន្ត្រៃយ៍ អគ្គកុងស៊ុល កុងស៊ុលកិត្តិយស តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា និងអង្គទូតបរទេសប្រចាំកម្ពុជា។ ក្នុងឱកាសនោះ សម្តេចតេជោ នាយករដ្ឋមន្រ្តី បាន អញ្ជើញប្រកាសជាផ្លូវការ នូវការធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជារៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ នៅឆ្នាំ២០២០ ។