បណ្តុំវីឌីអូ

  • ខែ​មករា 31, 2020

កម្ពុជាមានមោទនភាពធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ ក្រោមមូលបទ “ការពង្រឹងភាគីនិយម ដើម្បីកំណើនរួមគ្នា”។

ឆ្ពោះទៅកាន់«កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ឆ្នាំ២០២០» នៅកម្ពុជា

កម្ពុជាមានមោទនភាពធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ ក្រោមមូលបទ “ការពង្រឹងភាគីនិយម ដើម្បីកំណើនរួមគ្នា”។

កិច្ចប្រជុំកំពូលនេះ នឹងមានការអញ្ជើញចូលរួមពីប្រមុខរដ្ឋ / រដ្ឋាភិបាលនៃប្រទេសចំនួន៥១ នៅទ្វីបអឺរ៉ុបនិងអាស៊ី ប្រធានគណៈកម្មការអឺរ៉ុប និងអគ្គលេខាធិការសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ហើយនឹងក្លាយជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រសហសម័យរបស់កម្ពុជា។

ក្រៅពីកិច្ចប្រជុំកំពូល ក៏នឹងមានព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូលចំនួន៧ទៀត ដែលនឹងធ្វើមុន និងភ្ជាប់ជាមួយនឹងកិច្ចប្រជុំកំពូលនេះផងដែរ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ

https://asem13.mfaic.gov.kh/