ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​កុម្ភៈ 12, 2020

ឯកឧត្តម ចាយ ណាវុធ ឯកអគ្គរាជទូតកម្ពុជាប្រចាំវៀតណាម ជួបឯកអគ្គរដ្ឋទូតប៊ុលហ្គារី ប្រចាំកម្ពុជា

នៅថ្ងៃទី១២  ខែកុម្ភៈ  ឆ្នាំ ២០២០  ឯកឧត្តម ចាយ ណាវុធ​  ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម  បានទទួលការជួបសម្តែងការគួរសមដោយលោកជំទាវ Marinela Petkova ឯកអគ្គរដ្ឋទូតប៊ុលហ្គារី ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ។ លោកជំទាវ Marinela Petkova បានថ្លែងអំណរគុណចំពោះការរៀបចំទស្សនកិច្ចរបស់លោកជំទាវទៅកម្ពុជា ដើម្បីថ្វាយសារតាំង ថ្វាយព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ និងបានកត់សម្គាល់ពីទំនាក់ទំនងល្អរវាងប៊ុលហ្គារី-កម្ពុជា នាពេលបច្ចុប្បន្ន និងការកើនឡើងនៃពាណិជ្ជកម្មទ្វេភាគី។ ឯកឧត្តមឯកអគ្គរាជទូតបានថ្លែងអរគុណរដ្ឋាភិបាល និងប្រជាជនប៊ុលហ្គារី ចំពោះការយកចិត្តទុកដាក់ចំពោះកម្ពុជា លើវិស័យពាណិជ្ជកម្ម និងអប់រំ។ កន្លងមកប៊ុលហ្ការី បានជួយបណ្តុះបណ្តាលធនធានមនុស្សកម្ពុជា ដែលសព្វថ្ងៃពួកគេបានក្លាយជាធនធានមនុស្សចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចអភិវឌ្ឍសង្គមសេដ្ឋកិច្ច។