ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​កុម្ភៈ 11, 2020

ឯកឧត្តម ចឺយ វិចិត្ត ឯកអគ្គរាជទូតកម្ពុជាប្រចាំម៉ាឡេស៊ី ជួបជាមួយថ្នាក់ដឹកនាំអង្គការ International Justice Mission-Cambodia (IJM)

នៅថ្ងៃទី១១  ខែកុម្ភៈ ឆ្នាំ ២០២០  ឯកឧត្តម ចឺយ វិចិត្ត ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំអង្គការ International Justice Mission-Cambodia (IJM) ដែលមានស្នាក់ការនៅប្រទេសកម្ពុជា។ ជំនួបនេះ  បានផ្តោតការពិភាក្សាលើការបន្តកិច្ចសហការនានា  ដើម្បីជួយប្រជាពលរដ្ឋកម្ពុជា ដែលទទូលរងគ្រោះដោយការជួញដូរមនុស្ស  និងអំពើជួញដូរពលកម្មនៅក្នុងប្រទេសម៉ាឡេស៊ី។