ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​កុម្ភៈ 10, 2020

ឯកឧត្តម ឈូក ប៊ុណ្ណា ឯកអគ្គរាជទូតកម្ពុជាប្រចាំមីយ៉ាន់ម៉ា ចូលរួមកម្មវិធីដំណើរទស្សនកិច្ចរបស់អង្គទូតប្រចាំសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា

ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ឈូក ប៊ុណ្ណា ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានចូលរួមកម្មវិធីដំណើរទស្សនកិច្ចរបស់អង្គទូតប្រចាំសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា រៀបចំដោយក្រសួងការបរទេសមីយ៉ានម៉ា និងត្រូវបានអញ្ជើញដឹកនាំដោយឯកឧត្តម Kyaw Tin រដ្ឋមន្ត្រីក្រសួងសហប្រតិបត្តិការអន្តរជាតិ និងលោកជំទាវ ទៅតំបន់សេដ្ឋកិច្ចពិសេស ទីក្រុង Dawei និងទីក្រុង Myeik ក្នុងតំបន់ Tanintharyi នៅភាគខាងត្បូងនៃប្រទេសមីយ៉ាន់ម៉ា។

ដំណើរទស្សនកិច្ចនេះ ជាសកម្មភាពប្រចាំឆ្នាំ ដែលរៀបចំឡើងដើម្បីលើកកម្ពស់ភាពស្និទ្ធស្នាលរវាងក្រសួងការបរទេសមីយ៉ាន់ម៉ា និងអង្គទូតទាំងអស់ប្រចាំនៅមីយ៉ាន់ម៉ា និងត្រូវបានចាត់ទុកថា ជាផ្នែកមួយនៃការងារសេដ្ឋកិច្ចការទូតរបស់ក្រសួងការបរទេសមីយ៉ាន់ម៉ារ។ កម្មវិធីនេះមានការចូលរួមពីឯកអគ្គរាជទូត និងរដ្ឋអង្គទូត ក៏ដូចជាតំណាងស្ថានទូត/ស្ថានបេសកកម្មបរទេសប្រចាំមីយ៉ាន់ម៉ា និងភរិយាមន្រ្តី
ការទូត សរុបជាង៣០រូប។