ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​កុម្ភៈ 11, 2020

ឯកឧត្តម ហ៊ុន ហាន ឯកអគ្គរាជទូតកម្ពុជាប្រចាំរដ្ឋកូវ៉ែត ចូលរួមកម្មវិធីបើកការតាំងពិព័រណ៌ក្នុងស្រុក Maker Faire Kuwait

នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ហ៊ុន ហាន ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំរដ្ឋកូវ៉ែត រួមជាមួយឯកអគ្គរាជ/រដ្ឋទូតបរទេសមួយចំនួនប្រចាំរដ្ឋកូវ៉ែត បានចូលរួមកម្មវិធីបើកការតាំងពិព័រណ៌ក្នុងស្រុក Maker Faire Kuwait  ក្រោមអធិបតីភាពឯកឧត្តម Khaled Al-Roudhan រដ្ឋមន្រី្តពាណិជ្ជកម្ម និងឧស្សាហកម្មកូវ៉ែត តំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះចៅកូវ៉ែត ដោយមានការចូលរួមពីក្រុមហ៊ុនចំនួន១៧៩ និងប្រទេសចំនួន១២ នៅមជ្ឈមណ្ឌលពិព័រណ៌អន្តរជាតិ Mishrif ។