ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​កុម្ភៈ 11, 2020

ឯកឧត្តម ហ៊ុន ហាន ឯកអគ្គរាជទូតកម្ពុជាប្រចាំរដ្ឋកូវ៉ែត ចូលរួមកម្មវិធី Asian Gathering

នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ហ៊ុន ហាន ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំ
រដ្ឋកូវ៉ែត រួមជាមួយឯកអគ្គរាជ/រដ្ឋទូត នៃបណ្តាប្រទេសនៅអាស៊ីប្រចាំរដ្ឋកូវ៉ែត បានចូលរួមកម្មវិធី
The Asian Gathering អមដោយអាហារល្ងាច រៀបចំដោយឯកឧត្តម Li Minggang ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំរដ្ឋកូវ៉ែត នៅនិវេសនដ្ឋាន ដោយផ្តោតជាសំខាន់លើ៖

– ការផ្លាស់ប្តូរព័ត៌មានគា្នទៅវិញទៅមកលើបញ្ហាតំបន់ និងពិភពលោកទាំងមូល។

– ការជម្រាបជូនពីការវិវិត្តនៃជម្ងឺឆ្លងថ្មី Corona Virus នៅប្រទេសចិន ដោយបច្ចុប្បន្នក្រោមដឹកនាំរបស់ប្រធានាធិបតីចិនឯកឧត្តម  Xi Jinping  ប្រទេសចិនអាចគ្រប់គ្រងស្ថានការណ៍ជម្ងឺឆ្លងនេះបាន។

– ចិនក៏អរគុណចំពោះបណ្តាប្រទេសនៅអាស៊ី ដែលបានចូលរួមសហការជួយ និងបញ្ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ព្រមទាំងផ្តល់ជំនួយជាសម្ភារៈផ្សេងៗ ក្នុងពេលដែលប្រទេសចិនកំពុងជួបប្រទះនូវជម្ងឺឆ្លងបែបនេះ។