ដំណឹង

  • ខែ​កុម្ភៈ 29, 2020

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងលោកជំទាវ បានអញ្ជើញចូលរួមក្នុងពិធីឆ្លងឧបដ្ឋានសាលានិងសម្ពោធសមិទ្ធផលនានាក្នុងវត្តជ្រោយឧត្តម

នៅព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំក្រសួង បានអញ្ជើញចូលរួមក្នុងពិធីឆ្លងឧបដ្ឋានសាលានិងសម្ពោធសមិទ្ធផលនានាក្នុងវត្តជ្រោយឧត្តម ស្ថិតនៅភូមិព្រែកឈ្មោះ ឃុំព្រែកតាសរ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។