ដំណឹង

  • ខែ​កុម្ភៈ 29, 2020

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងលោកជំទាវ បានអញ្ជើញចូលរួមក្នុងកម្មវិធីសិល្បៈគំនូរលើជញ្ជាំង

នៅល្ងាចថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងលោកជំទាវ បានអញ្ជើញចូលរួមក្នុងកម្មវិធីសិល្បៈគំនូរលើជញ្ជាំង ឬ Street Art Fest 2020 ដែលត្រូវបានរៀបចំឡើងដោយស្ថានទូតសិង្ហបូរីនៅភ្នំពេញ ដើម្បីអបអរសាទរខួបទី៥៥ឆ្នាំនៃទំនាក់ទំនងការទូត រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសិង្ហបូរី។