ដំណឹង

  • ខែ​មីនា 3, 2020

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានប្រារព្ធពិធីអបអរទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១០៩

នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកជំទាវ ព្រមទាំងមន្រ្តីរាជការទាំងអស់របស់ក្រសួង បានប្រារព្ធពិធីអបអរទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១០៩ ក្រោមប្រធានបទ «មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ»។