ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​កុម្ភៈ 19, 2020

ឯកឧត្តមឯកអគ្គរាជទូត ណុំ ពិសិដ្ឋ កិច្ចប្រជុំជាមួយគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិនៃសភាអឺរ៉ុប

ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តមឯកអគ្គរាជទូត ណុំ ពិសិដ្ឋ ប្រធានស្ថានបេសកកម្មនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសហភាពអឺរ៉ុប អមដោយមន្រ្តីពាក់ព័ន្ធនៃស្ថានទូត បានចូលរួមកិច្ចប្រជុំជាមួយគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិនៃសភាអឺរ៉ុប។ កិច្ចប្រជុំ ក៏មានការអញ្ជើញចូលរួមដោយតំណាងមកពីអគ្គនាយកដ្ឋានពាណិជ្ជកម្ម និងមន្ទីរការបរទេសនៃសហភាពអឺរ៉ុប សមាជិកសភាអឺរ៉ុប រួមទាំងស្ថាប័នពាក់ព័ន្ធផងដែរ។