ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​កុម្ភៈ 28, 2020

ឯកឧត្តម ហុក សុភា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសប៊្រុយណេ ជូនដំណើរស្រ្តីខ្មែរដែលរងអំពើហឹង្សា ត្រលប់មកកម្ពុជាវិញ

នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០  ឯកឧត្តម ហុក សុភា ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសប្រ៊ុយណេ ដារូស្សាឡាម បានជូនដំណើរស្រ្តីខ្មែរដែលរងអំពើហឹង្សាក្នុងគ្រួសារពីសំណាក់ម្តាយក្មេកជនជាតិប្រ៊ុយណេនិងប្តី អោយវិលត្រលប់មកប្រទេសកម្ពុជាវិញ ជាមួយនឹងកូនប្រុសតូចរបស់នាង។ ស្រ្តីរងគ្រោះ ត្រូវបានស្ថានទូតសង្រ្គោះនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០២០។ ក្រោយបំពេញបែបបទប៉ូលីស និងអន្តោប្រវេសន៍ប្រ៊ុយណេរួច នាងបានវិលត្រលប់ទៅជួបជុំគ្រួសារនៅកម្ពុជាវិញ នៅថ្ងៃទី២៨ ខែកុម្ភៈ។