ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​មីនា 2, 2020

ឯកឧត្តម ចឺយ វិចិត្ត ឯកអគ្គរាជទូតកម្ពុជាប្រចាំម៉ាឡេស៊ី ធ្វើបទបង្ហាញអំពី «ប្រទេសកម្ពុជា»

នៅថ្ងៃទី០២  ខែមីនា ឆ្នាំ ២០២០  ឯកឧត្តម ចឺយ វិចិត្ត ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានចូលរួមធ្វើបទបង្ហាញពី «ប្រទេសកម្ពុជា» ដល់សិស្សដែលបានបញ្ចប់ថ្នាក់វិទ្យាល័យរបស់ប្រទេសម៉ាឡេស៊ី ចំនួន២៤០នាក់ ក្នុងកម្មវិធីតម្រង់ទិសទស្សនកិច្ចសិក្សាទៅប្រទេសចំនួន៦របស់អាស៊ាន ដែលក្នុងនោះរួមមានកម្ពុជាផងដែរ។ កម្មវិធីនេះរៀបចំដោយអង្គការមូលនិធិនិស្សិតស្ម័គ្រចិត្ដម៉ាឡេស៊ី (Student Volunteers Foundation-YSS) ដោយទទួលបានការឧបត្ថម្ភគាំទ្រពីក្រសួងអប់រំ និងក្រសួងយុវជន និងកីឡារបស់ម៉ាឡេស៊ី។