ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​មីនា 5, 2020

មន្រ្តីស្ថានទូតកម្ពុជានៅវៀតណាម អបអរទិវានារីអន្តរជាតិ ៨ មីនា

នៅថ្ងៃទី០៥  ខែមីនា  ឆ្នាំ ២០២០  តំណាងឯកឧត្តមឯកអគ្គរាជទូត មន្រ្តីស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម  និងគ្រួសាររួមនឹងបុគ្គលិកស្ថានទូត បានប្រារព្ធពិធីអបអរសាទរខួបលើក១០៩ ទិវានារីអន្តរជាតិ (៨ មីនា ២០២០) ក្រោមប្រធានបទ «មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ» ដោយមានការចូលរួមជាកិត្តិយសពីលោកជំទាវភរិយាឯកឧត្តមឯកអគ្គរាជទូត ព្រមទាំងមានការជូនបាច់ផ្កា និងជប់លៀងអាហារពេលល្ងាចផងដែរ។