ដំណឹង

  • ខែ​មីនា 25, 2020

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ នៅសាលាស្រុកស្អាង

នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្ដីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ នៅសាលាស្រុកស្អាង ខេត្តកណ្តាល និងបានផ្តល់អនុសាសន៍មួយចំនួនទាក់ទង នឹងការអនុវត្តវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។ បន្ទាប់មក នៅព្រឹកថ្ងៃដដែល ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តជួបសំណេះសំណាលជាមួយមេភូមិទាំងអស់នៃឃុំកោះខែល ក្នុងស្រុកស្អាង។