ដំណឹង

  • ខែ​មេសា 3, 2020

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងឯកឧត្តម វ៉ង វិនធាន បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលជំនួយឧបត្ថម្ភក្រោមក្របខ័ណ្ឌសង្គមស៊ីវិល

នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ នៅអគារមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម វ៉ង វិនធាន ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលជំនួយឧបត្ថម្ភក្រោមក្របខ័ណ្ឌសង្គមស៊ីវិល សម្រាប់ការពារសុខភាព ប្រឆាំងជំងឺកូវីដ១៩ របស់មូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ។

ជំនួយដែលផ្តល់ជូនកម្ពុជាតាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលនៅថ្ងៃនេះ មានម៉ាសពេទ្យចំនួន១៥០០.០០០ សន្លឹក ម៉ាសមុខ3D ចំនួន ៥០.០០០ សន្លឹក អាវពេទ្យសម្រាប់ការពារមេរោគចំនួន៧.៩៤០ឈុត និងថ្នាំបុរាណចិនព្យាបាលជំងឺកូវីដ១៩ ចំនួន៨៤០កញ្ចប់ ដែលមានតម្លៃសរុបចំនួន ១.១៣១.៤០០ យ័ន ឬប្រមាណ ១៥៩.១៩២ ដុល្លារអាមេរិក។