ដំណឹង

  • ខែ​មេសា 9, 2020

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន ស្តីពីកូវីដ-១៩

នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន ស្តីពីកូវីដ-១៩ ជាមួយរដ្ឋមន្រ្តីការបរទេសអាស៊ានដទៃទៀត តាមរយៈប្រព័ន្ធវីដេអូ (Video Conference) ​។