ព័ត៌មាន

  • ខែ​មេសា 20, 2020

ឯកឧត្ដម ស៊ា កុសល រដ្ឋលេខាធិការ តំណាងឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បាននាំយកទឹកថ្នាំខ្ពុរមាត់ចំនួន១៦កេស និងទឹកថ្នាំដាក់ភ្នែកចំនួន២២០កេស ប្រគល់ជូនក្រសួងសុខាភិបាល

នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ឯកឧត្ដម ស៊ា កុសល រដ្ឋលេខាធិការ តំណាងឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បាននាំយកទឹកថ្នាំខ្ពុរមាត់ចំនួន១៦កេស និងទឹកថ្នាំដាក់ភ្នែកចំនួន២២០កេស ប្រគល់ជូនក្រសួងសុខាភិបាល ។