ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​ឧសភា 10, 2020

ស្ថានទូតកម្ពុជាប្រចាំនៅម៉ាឡេស៊ី បន្តផ្តល់ជំនួយសង្គ្រោះដល់ប្រជាពលរដ្ឋខ្មែរនៅម៉ាឡេស៊ី

មន្រ្តីស្ថានទូតកម្ពុជាប្រចាំនៅម៉ាឡេស៊ី សហការជាមួយអង្គការក្រៅរដ្ឋាភិបាល និងសប្បុរសជននានា បានបន្តចុះចែកជំនួយសង្គ្រោះជាស្បៀងអាហារដល់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងជួបការខ្វះខាតខ្លាំង នៅក្នុង ប្រទេសម៉ាឡេស៊ី។

គិតត្រឹមថ្ងៃទី១០  ខែឧសភា  ឆ្នាំ២០២០  មានពលរដ្ឋចំនួន១២៨៣គ្រួសារ  នៅក្នុងរដ្ឋ Selangor, Johor,  Melaka, Perak,  Kedah, Pahang និង  Kuala Lumpur បានទទួលជំនួយសង្គ្រោះនេះ។