ដំណឹង

  • ខែ​ឧសភា 27, 2020

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់​ សុខុន បានអញ្ជើញ ចុះពិនិត្យទីតាំងសាងសង់ព្រះវិហារនៅក្នុងវត្តមហាសាគរកោះប្រាំរយ

នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់​ សុខុន រដ្ឋមន្រ្តីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកស្អាង បានអញ្ជើញ ចុះពិនិត្យទីតាំងសាងសង់ព្រះវិហារនៅក្នុងវត្ត មហាសាគរកោះប្រាំរយ នៅឃុំស្អាងភ្នំ ព្រមទាំងចែកអំណោយជូនដល់ ប្រជាពលរដ្ឋក្រីក្រ និងប្រគល់រថយន្តសង្គ្រោះ មួយគ្រឿងជូនដល់មណ្ឌលសុខភាព ហ៊ុន សែន ក្រាំងយ៉ូវ នៅឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។