ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​ឧសភា 27, 2020

ឯកឧត្ដម កែ សុវណ្ណ ដឹកនាំកិច្ចប្រជុំប្រចាំខែនៃក្រុមប្រទេសតំបន់អាស៊ីប៉ាស៊ីហ្វិកប្រចាំអ.ស.ប

នៅថ្ងៃទី២៧ ខែឧសភា ឆាំ្ន២០២០ ក្នុងនាមកម្ពុជាជាប្រធានក្រុមប្រទេសតំបន់អាស៊ីប៉ាស៊ីហ្វិកប្រចាំ
អង្គការ​សហប្រជាជាតិ (អ.ស.ប) ឯកឧត្តម កែ សុវណ្ណ ឯកអគ្គរាជទូតតំណាងអចិន្ត្រៃយ៍នៃ
ព្រះរាជាណាចក្រកម្ពុជាប្រចាំអ.ស.ប នៅទីក្រុងញូវយ៉ក បានដឹកនាំកិច្ចប្រជុំប្រចាំខែនៃក្រុមប្រទេសតំបន់អាស៊ីប៉ាស៊ីហ្វិកប្រចាំអ.ស.ប។ កិច្ចប្រជុំបានអនុម័តលើសកម្មភាពការងាររបស់ប្រធានអង្គប្រជុំ (កម្ពុជា) និងអនុម័តលើតារាងបច្ចុប្បន្នភាពបេក្ខភាពនៃក្រុមតំបន់អាស៊ីប៉ាស៊ីហ្វិក សម្រាប់ខែឧសភា ឆ្នាំ២០២០។

ក្នុងអំឡុងនៃកិច្ចប្រជុំប្រចាំខែនេះដែរ ឯកអគ្គរដ្ឋទូតរាជទូត តំណាងអចិន្ត្រៃយ៍នៃប្រទេសសមាជិកនៃក្រុមតំបន់អាស៊ីប៉ាស៊ីហ្វិក បានផ្លាស់ប្តូរយោបល់គ្នាលើ “បញ្ហាបច្ចុប្បន្នដែលជាការប្រឈមរបស់អ.ស.ប និងប្រព័ន្ធពហុភាគីនិយម” រួមទាំងបេក្ខភាពរបស់ប្រទេសអៀកឡង់សម្រាប់កៅអីសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអ.ស.ប សម្រាប់អណត្តិ២០២១-២០២២ ដែលការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧-១៨ ខែមិថុនា ឆ្នាំ២០២០ ជាមួយ ឯកឧត្តម  Mr. Simon Coveney T.D. ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្ម នៃប្រទេសអៀកឡង់។