ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​ឧសភា 28, 2020

ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅម៉ាឡេស៊ី ទទួលជួបតំណាងក្រុមហ៊ុន Malaysia Airlines

នៅថ្ងៃទី២៨  ខែឧសភា ឆ្នាំ ២០២០  ឯកឧត្តម ចឺយ វិចិត្ត ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានទទួលជួបតំណាងក្រុមហ៊ុន Malaysia Airlines ដោយបានពិភាក្សាអំពីការរៀបចំការហោះហើរសម្រាប់បងប្អូនដែលខកខានដំណើរ កាលពីថ្ងៃទី៧  ខែមេសា  អោយបានវិលត្រលប់មកកម្ពុជាវិញ។

តំណាងក្រុមហ៊ុន បានសន្យាថា នឹងខិតខំឱ្យមានការហោះហើរនេះ  ក្នុងរយៈពេល២សប្តាហ៍។ ក្រុមហ៊ុន Malaysia Airlines នឹងទាក់ទងទៅបងប្អូនខ្មែរដោយផ្ទាល់ក្នុងពេលឆាប់ៗ។