ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​ឧសភា 28, 2020

ឯកឧត្ដម កែ សុវណ្ណ ដឹកនាំកិច្ចប្រជុំនៃក្រុមប្រទេសតំបន់អាស៊ីប៉ាស៊ីហ្វិកប្រចាំអ.ស.ប

នៅថ្ងៃទី២៨ ខែឧសភា ឆាំ្ន២០២០ ក្នុងនាមកម្ពុជាជាប្រធានក្រុមប្រទេសតំបន់អាស៊ីប៉ាស៊ីហ្វិក ប្រចាំ
អង្គការសហប្រជាជាតិ (អ.ស.ប) ឯកឧត្តម កែ  សុវណ្ណ ឯកអគ្គរាជទូត តំណាងអចិន្ត្រៃយ៍នៃ
ព្រះរាជាណាចក្រកម្ពុជាប្រចាំអ.ស.ប នៅទីក្រុងញូវយ៉ក បានដឹកនាំកិច្ចពិភាក្សានៃក្រុមប្រទេសតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលក្នុងអំឡុងពេលនោះ ឯកអគ្គរដ្ឋទូតរាជទូត តំណាងអចិន្ត្រៃយ៍នៃក្រុមប្រទេសតំបន់អាស៊ីប៉ាស៊ីហ្វិក និងរដ្ឋមន្ត្រីការបរទេសន័រវ៉េ លោកស្រី អ៊ុណា អេរិកសិន សូរាយដា បានផ្លាស់ប្តូរយោបល់គ្នាលើបេក្ខភាពរបស់ប្រទេសន័រវ៉េសម្រាប់កៅអីជាសមាជិកនៃក្រុមប្រឹក្សាសន្តិសុខអ.ស.ប
អាណត្តិ ២០២១-២០២២ ដែលការបោះឆ្នោតគ្រោងធ្វើនៅថ្ងៃទី១៧-១៨ ខែមិថុនា ឆ្នាំ២០២០
នៅទីក្រុងញូវយ៉ក។