ដំណឹង

  • ខែ​មិថុនា 5, 2020

ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន និងឯកឧត្ដម មិកាមិ ម៉ាសាហ៊ីរ៉ូ បានអញ្ជើញចុះហត្ថលេខាលើលិខិតប្ដូរសារស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណង

នៅរសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន រដ្ឋមន្រ្ដីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្ដម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានអញ្ជើញចុះហត្ថលេខាលើលិខិតប្ដូរសារស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុនដែល មានទឹកប្រាក់សរុបចំនួន ៤.៥០១ លានយ៉េន (ប្រមាណ ៤១,៤ លានដុល្លារអាមេរិក) សម្រាប់អនុវត្តគម្រោងចំនួនបីនៅកម្ពុជា។