ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​មិថុនា 19, 2020

ស្ថានតំណាងកម្ពុជានៅប្រទេសឡាវ រក្សាសុវត្ថិភាពជូននិស្សិតកម្ពុជា

និស្សិតកម្ពុជាចំនួន១៥នាក់ ក្រោយពីត្រូវបានដាក់ឲ្យស្ថិតក្នុងចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅក្នុងស្ថានអគ្គកុងស៊ុលកម្ពុជានៅទីក្រុងប៉ាក់សេ ប្រទេសឡាវ រួចមក នៅថ្ងៃទី១៩ ខែមិថុនា។

ឆ្នាំ២០២០នេះ ពួកគេបានធ្វើដំណើរទៅដល់ទីក្រុងវៀងច័ន្ទ ប្រកបដោយសុវត្ថិភាព។ បន្ទាប់មក ស្ថានទូតកម្ពុជាប្រចាំប្រទេសឡាវ បានបន្តជូនដំណើរពួកគេដល់កន្លែងស្នាក់នៅរៀងៗខ្លួន នៅសាកលវិទ្យាល័យជាតិឡាវ៕