ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​មិថុនា 19, 2020

ស្ថានតំណាងកម្ពុជានៅវៀតណាម រៀបចំមាតុភូមិនិវត្តន៍ដល់ពលរដ្ឋខ្មែររងគ្រោះដោយការជួញដូរចំនួន៤នាក់

នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ ស្ថានអគ្គកុងស៊ុលកម្ពុជានៅទីក្រុងហូជីមិញ សហការជាមួយស្ថានឯកអគ្គរាជទូតកម្ពុជា នៅទីក្រុងហាណូយ រួមនឹងអាជ្ញាធរវៀតណាម បានទទួលពលរដ្ឋខ្មែរចំនួន៤នាក់ (ដែលរងគ្រោះដោយការជួញដូរទៅប្រទេសចិន) នៅស្ថានីយ៍រថភ្លើងទីក្រុងហូជីមិញ (មកពីទីក្រុងហាណូយ) ។ ស្ថានតំណាងកម្ពុជានិងអាជ្ញាធរវៀតណាម បាននាំជនរងគ្រោះត្រលប់មកកម្ពុជាវិញ ដោយធ្វើដំណើរតាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត-ម៉ុកបាយ និងបានប្រគល់ជូនមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តស្វាយរៀង ដើម្បីមានវិធានការណ៍បន្ត។