ដំណឹង

  • ខែ​កក្កដា 2, 2020

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់រវាងវិទ្យាស្ថានជាតិការទូតនិងទំនាក់ទំនងអន្តរជាតិ ជាមួយនឹងអង្គការមូលនិធិអាសុី

នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់រវាងវិទ្យាស្ថានជាតិការទូតនិងទំនាក់ទំនងអន្តរជាតិ (តំណាងដោយឯកឧត្តម ទាន សំណាង ប្រធានវិទ្យាស្ថាន) ជាមួយនឹងអង្គការមូលនិធីអាស៊ី (តំណាងដោយកញ្ញា Meloney C. Lindberg អ្នកតំណាងរបស់មូលនិធិអាស៊ីប្រចាំប្រទេសកម្ពុជា) ។