ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​មិថុនា 30, 2020

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំមីយ៉ាន់ម៉ា ជួយសម្របសម្រួលមាតុភូមិនិវត្តន៍របស់ពលរដ្ឋខ្មែរពីមីយ៉ាន់ម៉ា

ដោយមានការសម្របសម្រួលយ៉ាងល្អប្រសើរនិងជិតស្និទ្ធពីក្រសួងការបរទេស និងអាជ្ញាធរពាក់ព័ន្ធរបស់កម្ពុជា និងមីយ៉ាន់ម៉ា ក៏ដូចជាកិច្ចសហការល្អពីក្រុមហ៊ុនអាកាសចរណ៍មីយ៉ាន់ម៉ាអន្តរជាតិ (Myanmar Airways International) នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានរៀបចំឲ្យប្រជាពលរដ្ឋខ្មែរដែលជាប់គាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ាចំនួន២៩នាក់/អង្គ ក្នុងនោះរួមទាំងព្រះសង្ឃចំនួន៣អង្គ បានធ្វើដំណើរត្រលប់មកកម្ពុជាវិញ និង
ប្រជាពលរដ្ឋខ្មែរចំនួន៥នាក់ បានធ្វើដំណើរមកបំពេញបេសកកម្មនៅប្រទេសមីយ៉ាន់ម៉ា តាមរយៈ
ជើងហោះហើរសង្គ្រោះ (Relief Flight) ដែលរៀបចំដោយរដ្ឋាភិបាលមីយ៉ាន់ម៉ា ដើម្បីធ្វើមាតុភូមិនិវត្តន៍ប្រជាពលរដ្ឋមីយ៉ាន់ម៉ាពីប្រទេសកម្ពុជា៕