ដំណឹង

  • ខែ​កក្កដា 7, 2020

ឯកឧត្តម ប្រាក់ សុខុន ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជាអធិបតីក្នុងពិធី​សំណេះសំណាល​ជាមួយកងវិស្វកម្មព្រលានយន្តហោះលេខ៩៧២​

នៅព្រឹកថ្ងៃទី០៧​ ខែកក្កដា ឆ្នាំ២០២០ នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ​ ខេត្តកំពង់ស្ពឺ​ ឯកឧត្តម ប្រាក់ សុខុន ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជាអធិបតីក្នុងពិធី​សំណេះសំណាល​ជាមួយកងវិស្វកម្មព្រលានយន្តហោះលេខ៩៧២​ និងកងកំទេចគ្រាប់មិនទាន់ផ្ទុះលេខ៨៨២​ ដែលនឹងទៅបំពេញបេសកកម្មនៅប្រទេសម៉ាលី ។