ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​កក្កដា 3, 2020

ឯកឧត្តមឯកអគ្គរាជទូត ណុំ ពិសិដ្ឋ ចូលរួមកិច្ចប្រជុំឧត្តមមន្រ្តីអាស៊ី-អឺរ៉ុប តាមប្រព័ន្ធវីដេអូ

នៅថ្ងៃទី០២-០៣ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តមឯកអគ្គរាជទូត ណុំ ពិសិដ្ឋ ប្រធានស្ថានបេសកកម្មនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសហភាពអឺរ៉ុប បានអញ្ជើញចូលរួមកិច្ចប្រជុំឧត្តមមន្រ្តីអាស៊ី-អឺរ៉ុប (ASEM’s Senior Officials’ Meeting) តាមប្រព័ន្ធវីដេអូ ពីស្ថានឯកអគ្គរាជទូត/ស្ថានបេសកកម្មកម្ពុជា នៅទីក្រុង
ព្រុចសែល ដែលកិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តមបណ្ឌិត សុក ស៊ីផាន់ណា ទីប្រឹក្សាជាន់ខ្ពស់របស់រាជ
រដ្ឋាភិបាល និងជាឧត្តមមន្រ្តីកម្ពុជាទទួលបន្ទុកកិច្ចប្រជុំអាស៊ី-អឺរ៉ុប ព្រមទាំងមានការចូលរួមពីឧត្តមមន្រ្តី
នៃបណ្តាប្រទេសជាដៃគូ ASEM ទាំងអស់ផងដែរ។