ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​កក្កដា 4, 2020

ឯកអគ្គរាជទូតកម្ពុជាប្រចាំចក្រភពអង់គ្លេស សម្របសម្រួលមាតុភូមិនិវត្តន៍របស់បុគ្គលិកខ្មែរ១៦នាក់

នៅ​ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០  លោកជំទាវ សឿង រដ្ឋចាវី ឯកអគ្គរាជទូតវិសមញ្ញ និងពេញសមត្ថភាពនៃ
ព្រះរាជាណាចក្រកម្ពុជាប្រចាំចក្រភពអង់គ្លេស អមដោយលេខាធិការទី១ ទទួលបន្ទុកកិច្ចការកុងស៊ុល
បានជួយសម្រួលនិងជូនដំណើរបុគ្គលិក​ជនជាតិខ្មែរចំនួន១៦នាក់ (ស្រី១នាក់ និងបុរស១៥នាក់)
បម្រើការងារក្នុងក្រុមហ៊ុន រ៉ូយ៉ាល់ ការីបប៊ីន (Royal Caribbean) របស់អាមេរិក ដែលបានជាប់គាំងនៅលើនាវាកំសាន្ត ម៉ាហ្សេស្ទី អូហ្វឌឺស៊ីស (Majesty of the Seas) និង អេមព្រេសអូហ្វឌឺស៊ីស (Empress of the Seas) តាំងពីខែមីនា ឆ្នាំ២០២០ ដោយសារការរាតត្បាតនៃវីរុសកូរ៉ូណា ត្រលប់មកប្រទេសកម្ពុជាវិញ ប្រកបដោយសុវត្ថិភាព៕