ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​កក្កដា 11, 2020

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំមីយ៉ាន់ម៉ា ប្រគេនទេយ្យវត្ថុដល់ព្រះសង្ឃគង់នៅវត្ត «កម្ពុជារង្សី»

នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ ក្នុងឱកាសពិធីបុណ្យចូលព្រះវស្សា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅក្នុងប្រទេសមីយ៉ាន់ម៉ា
បាននាំយកចង្ហាន់ បច្ច័យ និងទេយ្យវត្ថុមួយចំនួន មានដូចជា អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ស្ករ អំបិល ប៊ីចេង ភេសជ្ជៈ និងផ្លែឈើ  ជាដើម ទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តខ្មែរកម្ពុជារង្សី៕