ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​កក្កដា 10, 2020

ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅម៉ាឡេស៊ី សម្របសម្រួលមាតុភូមិនិវត្តន៍របស់ពលរដ្ឋខ្មែរពីម៉ាឡេស៊ី

ជើងយន្តហោះពាណិជ្ជកម្មពិសេសរបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី  លេខMH762 បានចាកចេញ ពីទីក្រុងគូឡាឡាំពួ នៅវេលាម៉ោង១៦:៣០ ហើយបានមកដល់រាជធានីភ្នំពេញ  នៅវេលាម៉ោង១៧:២៥ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០។ ជើងយន្តហោះ  មានអ្នកដំណើរសរុប៩៤នាក់  ដែលក្នុងនោះ រួមមាននិស្សិតកម្ពុជាចំនួន៨០ នាក់ ធ្វើដំណើរមកពីប្រទេសអារ៉ាប៊ីសាអូឌីត អ្នកដំណើរពលរដ្ឋខ្មែរនៅប្រទេសម៉ាឡេស៊ី ចំនួន  ១៣នាក់  និងជនជាតិខ្មែរកាន់លិខិតឆ្លងដែនម៉ាឡេស៊ីចំនួន១នាក់ ។

ចាប់តាំងពីការរីករាលដាលនៃជំងឺកូវីដ១៩  រហូតមកដល់ពេលនេះ  ស្ថានទូតកម្ពុជានៅម៉ាឡេស៊ី បានសម្របសម្រួល  និងជួយរៀបចំការវិលត្រលប់មកប្រទេសកម្ពុជាវិញរបស់ប្រជាពលរដ្ឋ  ពលករ និងសិស្សនិស្សិតកម្ពុជា  បានចំនួន៥លើក  សរុបមានចំនួន៦២៣នាក់៕