ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​កក្កដា 21, 2020

ឯកឧត្តមឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង ទទួលជួបអនុប្រធានពិធីការដ្ឋរបស់បារាំង

នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម កេត សោផាន់ ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋបារាំង បានទទួលជួបលោក Pierre-Christian SOCCOJA អនុប្រធានពិធីការដ្ឋរបស់
បារាំង ដើម្បីប្រគល់សារតាំងថតចម្លង។ បន្ទាប់ពីការប្រគល់នេះ ឯកឧត្តម កេត សោផាន់ នឹងមានសិទ្ធិពេញលេញក្នុងការបំពេញបេសកកម្មការទូត ក្នុងនាមជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពកម្ពុជា ប្រចាំសាធារណរដ្ឋបារាំង។

ពិធីប្រគល់សារតាំងផ្លូវការជូនប្រធានាធិបតីបារាំង ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង នឹងត្រូវកំណត់កាលបរិច្ឆេទនៅពេលក្រោយ៕