ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​កក្កដា 28, 2020

ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅម៉ាឡេស៊ី សួរសុខទុក្ខសិស្សានុសិស្សខ្មែរនៅក្នុងរដ្ឋSelangor

នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ចឺយ វិចិត្ត ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា​ប្រចាំប្រទេស​ម៉ាឡេស៊ី បានអញ្ជើញទៅសួរសុខទុក្ខប្អូនៗសិស្សានុសិស្ស និងស្វែងយល់អំពីការផ្តល់ការអប់រំ ក្រៅប្រព័ន្ធរបស់អង្គការ  Elshaddai Center នៅក្នុងរដ្ឋ Selangor។

អង្គការនេះ បាននិងកំពុងបន្តសហការជាមួយស្ថានទូតក្នុងការនាំយកស្បៀងអាហារជួយសង្គ្រោះពលរដ្ឋកម្ពុជារងគ្រោះ នៅក្នុងអំឡុងពេលជំងឺកូវីដ-១៩ រាតត្បាត នៅតាមរដ្ឋនានានៅក្នុងប្រទេសម៉ាឡេស៊ី ។

មជ្ឈមណ្ឌលនេះ មាន១២សាខា  និងមានសិស្សជាង៥០០នាក់  ហើយក្នុងនោះមានកូនសិស្សខ្មែរឥស្លាម ប្រមាណ១០០នាក់ ដែលឪពុកម្ដាយរបស់ពួកគេ ជាអ្នករស់នៅខុសច្បាប់យូរឆ្នាំនៅក្នុងប្រទេសម៉ាឡេស៊ី។

ក្នុងឱកាស នោះ  ឯកឧត្តមឯកអគ្គរាជទូត ក៏បានសំណេះសំណាល និងចែកនំកញ្ចប់ជូនដល់សិស្សានុសិស្ស​ទាំងអស់ផងដែរ៕