ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​កក្កដា 30, 2020

ឯកឧត្តម ហុក សុភា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសប៊្រុយណេ ចូលជួបសំដែងការគួរសមជាមួយព្រះអង្គម្ចាស់ មហាមេដ បុលគៀ

នៅ​ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០  ឯកឧត្តម ហុក សុភា ឯកអគ្គរាជទូតវិសមញ្ញ និងពេញសមត្ថភាពនៃ
ព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសប្រ៊ុយណេ ដារូស្សាឡាម បានអញ្ជើញចូលជួបសំដែងការគួរសមជាមួយព្រះអង្គម្ចាស់ មហាមេដ បុលគៀ ដែលត្រូវជាព្រះអនុជរបស់ព្រះចៅស៊ុល តង់ ហាសាណាល់ បុលគៀ
ព្រះមហាក្សត្រនៃប្រទេសប្រ៊ុយណេ។ ព្រះអង្គជារដ្ឋមន្រ្តីការបរទេសទី១ របស់ប្រទេសប្រ៊ុយណេ ដោយកាន់ដំណែងពីឆ្នាំ១៩៨៤ រហូតមកដល់ខែតុលា ឆ្នាំ២០១៥។