ដំណឹង

  • ខែ​កញ្ញា 13, 2020

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងលោកជំទាវ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី១១

នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌនិងភ្ជំបិណ្ឌ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ជាសមាជិកសភាមណ្ឌលខេត្តកណ្តាល និងជា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកស្អាង និងលោកជំទាវ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី១១ ជាមួយប្រជាពុទ្ធបរិស័ទ នៅវត្តឬស្សីជ្រោយ ស្ថិតនៅឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។ បន្ទាប់ពីពិធីបុណ្យ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី និងលោកជំទាវ បានអញ្ជើញសួរសុខទុក្ខនិងផ្តល់អំណោយ ជូនដល់គ្រួសារក្រីក្រនៅតាមខ្នងផ្ទះ ព្រមទាំងបានចែកសៀវភៅ ប៊ិច នំ និងស្ករគ្រាប់ដល់កុមារផងដែរ។