ដំណឹង

  • ខែ​កញ្ញា 14, 2020

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានអញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍ រៀបចំដោយស្ថានទូតឥណ្ឌានៅភ្នំពេញ

នៅល្ងាចថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍ រៀបចំដោយស្ថានទូតឥណ្ឌានៅភ្នំពេញ ក្នុងឱកាសចប់អាណត្តិការទូតរបស់លោកជំទាវ ម៉ានីកា ជេន ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា។