សេចក្តីប្រកាសព័ត៌មាន

  • ខែ​កញ្ញា 22, 2020

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៥ ក្រោមមូលបទ «អនាគតដែលយើងទាំងអស់គ្នាចង់បាន សហប្រជាជាតិដែលយើងត្រូវការ៖ ធានាឡើងវិញកិច្ចប្រឹងប្រែងរួមដើម្បីពហុភាគីនិយម – ប្រឈមនឹងជំងឺកូវីដ-១៩ តាមរយៈសកម្មភាពពហុភាគី ដែលមានប្រសិទ្ធភាព» ពីថ្ងៃទី២២ ដល់ ២៩ ខែកញ្ញា ឆ្នាំ២០២០ នៅទីក្រុងញូវយ៉ក តាមរយៈប្រព័ន្ធវីដេអូថតទុកជាមុន។