ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​កញ្ញា 9, 2020

ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសប៊្រុយណេ ជួបពិភាក្សាជាមួយឯកអគ្គរាជទូតតែងតាំងថ្មីរបស់ចក្រភពអង់គ្លេស

នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ហុក សុភា ឯកអគ្គរាជទូតវិសមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសប្រ៊ុយណេ ដារូស្សាឡាម បានទទួលជួបឯកឧត្តម John Virgoe ឯកអគ្គរាជទូតតែងតាំងថ្មីរបស់ចក្រភពអង់គ្លេសប្រចាំប្រទេសប្រ៊ុយណេ ដារូស្សាឡាម។ ភាគីទាំងពីរបានធ្វើការផ្លាស់ប្តូរយោបល់លើបញ្ហាកូវីដ-១៩ កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរលើវិស័យអប់រំ ការបណ្តុះបណ្តាលធនធានមនុស្ស ជំនួយលើផ្នែកដោះមីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ  ការរួមចំណែកហិរញ្ញវត្ថុរបស់អង់គ្លេសដល់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ទាំងផ្នែកជាតិ និងអន្តរជាតិ និងកិច្ចសហប្រតិបត្តិការរវាងអង់គ្លេស និងអាស៊ាន។